Tuesday, 30 July 2013

គ.ជ.ប.​បដិសេធ​​មិន​​បង្កើត​​គណៈ​​កម្មា​​ចំរុះ​​ដោយ​​អះអាង​​ថា​​មិន​មែន​ជា​​សមត្ថកិច្ច​​របស់.​​គ.ជ.ប​


 សួស្តី ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់ថ​គជប បាន​មាន​ប្រសា​ស​ន៏​ថា អ្វី​ដែលគជប​

បាន​ធ្វើ​នៅពេលនេះ គឺ​អនុវត្ត​ន៏​ទៅតាម​ច្បាប់​ជា​ធរមាន​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥​។
លោក​អ៊ឹម សួស្តី​បាន​បន្តថា ការ​ដែល​ចង់​បង្កើត​គណៈកម្មការ​ដែល​មាន​គណបក្ស អង្គការក្រៅរដ្ឋាភិបាល និង​

អង្គការ​សហប្រជាជាតិ គឺ​វា​ហួស​សមត្ថកិច្ច​របស់​គ​ជ​ប ហើយ​ដំណើរការ​បោះឆ្នោត​ក៏​កំពុងតែ​ប្រព្រឹត្ត​ទៅ​មុខ​ផង​

ដែរ​។
ទាក់ទង​នឹង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គឺ​លោក មិន​អាច​

វាយតម្លៃ​បាន​នោះទេ​។ ​ជាការ​បញ្ជាក់បន្ថែមរ​បស់​លោក​អ៊ឹម សូស្តី​ក្នុងករណី ដែល​គ្មាន​ពាក្យបណ្តឹង​ទេ​នោះ 

គ.ជ.ប នឹង​ប្រកាស​លទ្ធផល​នេះ​ជា​ផ្លូវការ​។​

លទ្ធផល​ដែល​ គ.ជ.ប បានបង្ហាញ​ឲ្យដឹង​នោះគឺ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ ៦៨​អាសនៈ គណបក្ស​

សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។

​គួរបញ្ជាក់​ថា ការប្រកាស​បដិសេធ​មិន​បង្កើតឲ្យមាន​គណៈ​កម្មា​ចំរុះ​របស់ ​គ.ជ.ប នៅពេលនេះ​បាន​ធ្វើឡើង​

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មក​បដិសេធ​លទ្ធផល​បណ្តោះអាសន្ន។

ដោយ​បាន​ស្នើរ​ គ.ជ.ប និង​រដ្ឋាភិបាល​ឲ្យ​បង្កើតគណៈ​កម្មា​ចំរុះ​ឡើង​ដើម្បី​ពិនិត្យ​ម​លើ​ភាពមិនប្រក្រតី​ដែល​បាន​

កើតឡើង​យ៉ាង​ច្រើន​​សម្រាប់​​ការ​បោះឆ្នោត​​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ។








No comments:

Post a Comment