មហាវិថី និងវិថីមួយចំនួនដែលឋិតនៅ
ជុំវិញភូមិគ្រឹះសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា អនុប្រធាន
គណបក្សប្រជាជនកម្ពុជា ដ៏មាន
ឥទ្ធិពល និងជាបេក្ខជនតំណាងរាស្ត្រ
ពេញសិទ្ធិលេខរៀងទី១ របស់គណបក្ស
ប្រជាជនកម្ពុជានៅមណ្ឌល
ខេត្តកណ្តាល ក្បែវិមានឯករាជ្យ
រាជធានីភ្នំពេញ ត្រូវបាន
បិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣នេះ។
Mix Flowers Sale Business
ផ្កាវាមានភាពស្រស់ត្រកាលនៅពេលដែលមានមនុស្សត្រូវការវា
Tuesday, 30 July 2013
ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ មិនមែនជាការពិតឡើយ
គណបក្សសង្គ្រោះជាតិ បានអះអាងថា ការគំរាមធ្វើ
មហាបាតុកម្ម បើសិនជារដ្ឋាភិបាលមិនទទួលស្គាល់ពី
លទ្ធផលឈ្នះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ
មិនមែនជាការពិតដែលប្រកាសជាផ្លូវការឡើយ។ នេះ
បើតាមការបញ្ជាក់ របស់ លោក សម រង្ស៊ី និងលោក
យឹម សុវណ្ណ។
គ.ជ.ប.បដិសេធមិនបង្កើតគណៈកម្មាចំរុះដោយអះអាងថាមិនមែនជាសមត្ថកិច្ចរបស់.គ.ជ.ប
សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថគជប បានមានប្រសាសន៏ថា អ្វីដែលគជប
បានធ្វើនៅពេលនេះ គឺអនុវត្តន៏ទៅតាមច្បាប់ជាធរមាននៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥។
លោកអ៊ឹម សួស្តីបានបន្តថា ការដែលចង់បង្កើតគណៈកម្មការដែលមានគណបក្ស អង្គការក្រៅរដ្ឋាភិបាល និង
អង្គការសហប្រជាជាតិ គឺវាហួសសមត្ថកិច្ចរបស់គជប ហើយដំណើរការបោះឆ្នោតក៏កំពុងតែប្រព្រឹត្តទៅមុខផង
ដែរ។
ទាក់ទងនឹងករណីដែលគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ គឺលោក មិនអាច
វាយតម្លៃបាននោះទេ។ ជាការបញ្ជាក់បន្ថែមរបស់លោកអ៊ឹម សូស្តីក្នុងករណី ដែលគ្មានពាក្យបណ្តឹងទេនោះ
គ.ជ.ប នឹងប្រកាសលទ្ធផលនេះជាផ្លូវការ។
លទ្ធផលដែល គ.ជ.ប បានបង្ហាញឲ្យដឹងនោះគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ គណបក្ស
សង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
គួរបញ្ជាក់ថា ការប្រកាសបដិសេធមិនបង្កើតឲ្យមានគណៈកម្មាចំរុះរបស់ គ.ជ.ប នៅពេលនេះបានធ្វើឡើង
បន្ទាប់ពីគណបក្សសង្គ្រោះជាតិចេញមកបដិសេធលទ្ធផលបណ្តោះអាសន្ន។
ដោយបានស្នើរ គ.ជ.ប និងរដ្ឋាភិបាលឲ្យបង្កើតគណៈកម្មាចំរុះឡើងដើម្បីពិនិត្យមលើភាពមិនប្រក្រតីដែលបាន
កើតឡើងយ៉ាងច្រើនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នេះ។
Subscribe to:
Comments (Atom)


